ចុះពង្រឹងចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ ជាលទ្ធផល បានពិនិត្យរថយន្ដដឹកពងទា ចំនួន ០១ គ្រឿងម៉ាក FRONTIER ពណ៌ទឹកប៊ិច
ចេញ​ផ្សាយ ១១ មីនា ២០២១
46

ថ្ងៃពុធ ១៣ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ រួមនឹងលោក ម៉េង  សុធី អនុប្រធានមន្ទីរ និងលោកប្រធាន-អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្រ្ដី សរុបកម្លាំងចំនួន ៩នាក់ បានចុះពង្រឹងចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ ជាលទ្ធផល បានពិនិត្យរថយន្ដដឹកពងទា ចំនួន ០១ គ្រឿងម៉ាក FRONTIER ពណ៌ទឹកប៊ិច ជាប្រភេទរថយន្តដឹកទំនិញ ពាក់ស្លាកលេខភ្នំពេញ 2AC-4426  នៅចំនុចភូមិល្វេថ្មី  ឃុំប្រាំបីមុំ  ស្រុកទ្រាំង  បានប្រមូលទិញពងទាស្រែ តាមឃុំតាអូរ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅចែកចាយនៅស្រុកអង្គរបុរី ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់  លោកប្រធានមន្ទីរ និងមន្រ្តីជំនាញ បានធ្វើការណែនាំប្រមានផ្ទាល់មាត់ដល់អាជីវករ អោយអនុវត្តច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវមានលិខិតអនុញ្ញាតពីមូលដ្ឋាន។ នាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រុមការងារបានដាក់កម្លាំងត្រួតពិនិត្យ ដោយពុំបានជួបប្រទះបទល្មេីសចលនាសត្វ និងផលិតផលមានដេីមកំណេីតពីសត្វទ្បេីយ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter