ចុះត្រួតពិនិត្យ និងសម្របសម្រួលជាមួយអាជីវករពិឃាដសត្វជ្រូក ផលិតផលមានដើមកំណើតពីសត្វ ដើម្បីណែនាំអាជីករអោយចូលពិឃាដសត្វនៅទីសត្តឃាដដ្ឋាន ស្ដិតនៅផ្សារត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្ដតាកែវ
ចេញ​ផ្សាយ ១១ មីនា ២០២១
77

ថ្ងៃអង្គារ ១២ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១

លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្រ្តីចំនួន ៥នាក់  រួមនឹងលោក នៅ ណារិន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី បានចុះត្រួតពិនិត្យ និងសម្របសម្រួលជាមួយអាជីវករពិឃាដសត្វជ្រូក ផលិតផលមានដើមកំណើតពីសត្វ ដើម្បីណែនាំអាជីករអោយចូលពិឃាដសត្វនៅទីសត្តឃាដដ្ឋាន ស្ដិតនៅផ្សារត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្ដតាកែវ ព្រមទាំងបានចុះពិនិត្យទីតាំងសត្ដឃាដដ្ឋានជាក់ស្ដែង និងណែនាំទៅលោក ឈួង ជន ម្ចាស់សត្តឃាដដ្ឋានស្រុកបាទី ដើម្បីកែសម្រួលចន្លោះខ្វះខាតដែលអាជីវករបានសំណូមពរកន្លងមក។

ចំនួនអ្នកចូលទស្សនា
Flag Counter