ផ្សារចុងសប្តាហ៍ដែលរៀបឡើងដោយគម្រោង AIMS នៅមុខបរិវេណមន្ទីរពាណិជ្ជកម្មខេត្តតាកែវ
ចេញ​ផ្សាយ ១១ មីនា ២០២១
64

ថ្ងៃចន្ទ ១១ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១

 

កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមផ្សារចុងសប្តាហ៍ដែលរៀបឡើងដោយគម្រោង AIMS នៅមុខបរិវេណមន្ទីរពាណិជ្ជកម្មខេត្តតាកែវ។ នៅក្នុងកម្មវិធីនេះ កម្មវិធីASPIRE បានអញ្ជើញបណ្តុំបន្លែសរីរាង្គនៅភូមិពោធិ៍ព្រះសង្ឃ មកតាំងលក់ផលិតផលកសិកម្មដែលពួកគាត់ផលិតបានរួមមាន៖ ត្រប់ ខាត់ណាដើម ត្រឡាច ននោង ឪឡឹក ដំឡូងឈាមមាន់ ដំឡូងជ្វា សណ្តែកបារាំង ល្ពៅ ទងល្ពៅ និងអង្ករម្លិះក្រហម។ កម្មវិធីនេះមានរយៈពេល ២ថ្ងៃ គឺចាប់ថ្ងៃទី២០ ដល់ ២១ ខែកុម្ភៈ ឆ្នាំ២០២១។ 

ចំនួនអ្នកចូលទស្សនា
Flag Counter