ចុះពិនិត្យស្ថានភាពចិញ្ចឹមមាន់របស់កសិករចំនួន ០៣ទ្រុង ស្មើនឹង ៣៦០ក្បាល
ចេញ​ផ្សាយ ១១ មីនា ២០២១
65

ថ្ងៃចន្ទ ១១ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១

លោក គង់ មុន្នី អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង និងលោក ទេព ស៊ីនឿន ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទ្រាំង បានចុះពិនិត្យស្ថានភាពចិញ្ចឹមមាន់របស់កសិករចំនួន ០៣ទ្រុង ស្មើនឹង ៣៦០ក្បាល ក្មុងនោះមានកូនមាន់ជំទង់ចំនួន ២០៧ក្បាល មេពូជចំនួន ១៣៥ក្បាល និងបា ចំនួន ១៨ក្បាល ស្ថិតនៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង ព្រមទាំងបានលើកស្លាកប៉ាន់ណូជូនកសិករចំនួន ០៣គ្រួសារ រួមមាន៖
 -លោក ចាន់ សាន្ត
 -លោក ប៊ុន ខេន
 -លោក អ៊ុន ស្ដើង
ទាក់ទងទៅនឹងការចិញ្ជឹមមាន់ពូជក្នុងស្រុក ក្នុងគម្រោងសន្ដិសុខស្បៀងសម្រាប់កសិករក្រីក្រ ដែលគាំទ្រថវិកាដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន។ គម្រោងបានផ្តោតសំខាន់លើផ្នែកផលិតកម្ម និងបសុព្យាបាល ដោយធ្វើឲ្យមានការប្រសើរឡើងនូវពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាព តាមរយៈអនុវត្តបង្ហាញ នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ គម្រោងបានសហការណ៍ជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ GDAHP និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ដើម្បីអនុវត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter