ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
66

ថ្ងៃសុក្រ ៨ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម  និងមន្រ្តីបានដឹកនាំតំណាងសហភាពសហគមន៍កសិកម្ម និងសហគមន៍កសិកម្មចំនួន ១០នាក់ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការគាំទ្រដោយសហករ អាល្លឺម៉ង់ (DGRV ) ក្រោមអធិបតីភាពលោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដែលប្រព្រឹត្តទៅនៅសណ្ឋាគារខេមរា ខេត្តកំពត សរុបអ្នកចូលរួម ១២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter