ចុះត្រួតពិនិត្យការរៀបចំសកម្មភាពការធ្វើបង្ហាញកសិកម្មចំរុះ និងពិនិត្យសកម្មភាពឡជីវៈឧស្ម័ននិងរោងជីកំប៉ុស្តិ៍របស់កសិករ
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
83

ថ្ងៃព្រហស្បតិ៍ ៧ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១

ប្រធាន ការិយាល័យ គ្រឿង យន្ត កសិកម្ម  ជា មន្ត្រី អង្គភាព អនុវត្ត គម្រោង PPIU នៃ គម្រោង ខ្សែ  ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន (CFAVC )  បានចុះត្រួតពិនិត្យការរៀបចំសកម្មភាពការធ្វើបង្ហាញកសិកម្មចំរុះ និងពិនិត្យសកម្មភាពឡជីវៈឧស្ម័ននិងរោងជីកំប៉ុស្តិ៍របស់កសិករ ឈ្មោះ ម៉ី សំអន នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលៈ
-បារៀបចំធ្វើធ្នើរងបន្លែ(ដាក់ដីក្នុងរង)និងរោងប្រកស្បៃបានរួចរាល់
-បានរៀបចំធ្វើជីកំប៉ុស្តិ៍គោកបានគ្រប់ចំនួនព្រមទាំងជីលាមកសត្វពុកផុយ
-បានបណ្តុះកូនបន្លែត្រៀមដាំបានអាយុ ៥ថ្ងៃ
-ការសាងសង់ឡជីឧស្ម័ន និងរោងជីកំបុស្តិ៍បានហើយរួចរាល់ និងដំណើរការបានល្អដោយ
-មានឋាមពល(ហ្គាស)គ្រប់គ្រាន់អាចដាំស្លបាន
-អាចផ្គត់ផ្គង់អំពូលភ្លើងបំភ្លឺបាន ២អំពូល

ចំនួនអ្នកចូលទស្សនា
Flag Counter