វគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវគម្រោងផលិតកម្មនិងជំរុញការប្រើប្រាស់គ្រាប់ពូជស្រូវ
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
59

ថ្ងៃព្រហស្បតិ៍ ៧ កើត ខែផល្គុន ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវគម្រោងផលិតកម្មនិងជំរុញការប្រើប្រាស់គ្រាប់ពូជស្រូវ រៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម GDA សហការជាមួយ Jica នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្តី ក្រោមអធិបតីភាព លោក ខាន់ សុខា អភិបាលរងខេត្ត  និងលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម ដែលបានអនុវត្តន៍សកម្មភាពនៅសហគមន៍កសិកម្មអូសារាយ  ស្ថិតក្នុងឃុំអូសារាយ ស្រុកត្រាំកក់។ គម្រោងនេះឧបត្ថម្ភថវិកាដោយអង្គការJICA។  វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមសរុប ៣៦នាក់ ស្រី១០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter