សិក្ខាសាលាស្តីពីមេរៀនបទពិសោធន៍នៃវគ្គបណ្តុះបណ្តាលអេពីដេមីសាស្ត្របសុព្យាបាលអនុវត្តនៅកម្ពុជាជំនាន់ទី៧
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
54

ថ្ងៃពុធ ៦ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១

លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោក ឆេង ចាន់តារា មន្ត្រីការិយាល័យ បានចូលរួមសិក្ខាសាលាស្តីពីមេរៀនបទពិសោធន៍នៃវគ្គបណ្តុះបណ្តាលអេពីដេមីសាស្ត្របសុព្យាបាលអនុវត្តនៅកម្ពុជាជំនាន់ទី៧ រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ គាំទ្រដោយ DTRA-BTRP សហរដ្ឋអាមេរិច ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សិក្ខាសាលានេះរៀបចំនៅសណ្ឋាគាររាជបុត្រសេះស ខេត្តកែប និងមានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ចំនួនអ្នកចូលទស្សនា
Flag Counter