ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាក FRONTIER ពណ៌ទឹកប៊ិច ជាប្រភេទរថយន្តដឹកទំនិញ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-3922 ដឹកសត្វមាន់រស់ចំនួន ៨០តាកា ស្មើនឹង ១១២០ក្បាល
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
73

ថ្ងៃពុធ ៦ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១

 

នៅវេលាម៉ោង១១ នឹង៣៥នាទី យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ បានចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាក FRONTIER ពណ៌ទឹកប៊ិច ជាប្រភេទរថយន្តដឹកទំនិញ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-3922 ដឹកសត្វមាន់រស់ចំនួន ៨០តាកា ស្មើនឹង ១១២០ក្បាល។ រថយន្តខាងលើនេះ បាននាំចូលសត្វមាន់រស់មកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅចែកចាយនៅខេត្តព្រះសីហនុ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។  ក្រុមការងារបានឃាត់រថយន្តខាងលើនៅខាងមុខស្ថានីយប្រេងឥន្ធនៈតេលាផ្សារទន្លាប់ ភូមិត្រើយទន្លាប់ ឃុំព្រះបាតជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ រួចបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះទៅ រក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter