ចូលរួមចែកគោយន្តដល់សហគមន៍កសិកម្មអង្គប្រាសាទសុខសែនជ័យដែលមានមុខរបរផលិតកម្មស្រូវ
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
43

ថ្ងៃពុធ ៦ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោកប្រធានស្តីទីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងទីប្រឹក្សាទីផ្សាររបស់កម្មវិធី ASPIRE បានចូលរួមចែកគោយន្តដល់សហគមន៍កសិកម្មអង្គប្រាសាទសុខសែនជ័យដែលមានមុខរបរផលិតកម្មស្រូវ។ កម្មវិធីនេះរៀបចំឡើងដោយការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មក្រោមជំនួយថវិកាពីកម្មវិធី ASPIRE ក្នុងវិធីសាស្រ្តការគាំទ្រសហគមន៍កសិកម្ម និងអង្គរការកសិករ(AC/FO) ដែលមានអ្នកចូលរួមសរុប ៣១នាក់ ស្រី ២០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter