ចូលរួមពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ លក់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ និងមាន់សាច់ នៃកម្មវិធី ASPIRE ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
76

ថ្ងៃចន្ទ ៤ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ លក់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ និងមាន់សាច់ នៃកម្មវិធី ASPIRE ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីនេះ ត្រូវ បាន រៀប ចំ ឡើង ក្នុ ង គោល បំណង សំខាន់ ចំនួន  ៣ គឺ ៖
-បង្កើន ចំណាប់ អារម្មណ៍ របស់សាធារណៈជន អំពី តម្រូវ ការ  និង សមត្ថភាព ក្នុង ស្រុក  ក្នុងការ ផលិត បន្លែ  និង កសិផល ផ្សេងទៀត ដែល មាន សុវត្ថិភាព។  
-បង្កើន ចំណាប់ អារម្មណ៍ កសិករ អំពី សារៈសំខាន់ នៃ ការ ចង ក្រងជា បណ្តុំ  ជាក្រុម  ឬជា សហគមន៍  និង ផលិត កម្ម កសិកម្ម តាម កិច្ច សន្យា ។ 
-ចុះ ហត្ថលេខា លើកិច្ច សន្យា ផ្គត់ ផ្គង់ បន្លែ សុវត្ថិភាព  ដំឡូងមី ផ្លែស្វាយ  ផ្លែ ឪឡឹក លឿង និងមាន់សាច់  ចំនួន ១៦  និង អនុសារណៈយោគយល់  (MoU) ចំនួន  ២ ។  គួរ បញ្ជាក់ ថាក្នុង ពិធី ចុះ ហត្ថលេខា លើ កិច្ច សន្យា ទិញ-លក់  នេះ មាន អ្នក ចូលរួម សរុប ចំនួន  ១៥២  នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter