អង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោង CFAVC បានរៀបចំការប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពឡជីវឧស្មន័និងរោងកំប៉ុស្តិ៍
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
56

ថ្ងៃអង្គារ ១២ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១

អង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោង CFAVC បានរៀបចំការប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពឡជីវឧស្មន័និងរោងកំប៉ុស្តិ៍ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីលោកទីប្រឹក្សា CS2 និងមន្រ្តី PPIU សរុបចំនួន ៧នាក់ ស្រី ០១នាក់។  

ពេលរសៀល មន្រ្តី PPIU និងលោកទីប្រឹក្សាគម្រោង CS2 បានចុះពិនិត្យការរៀបចំ ទីតាំង ដី សម្រាប់ ធ្វើ ការ ពិសោធន៍ បង្ហាញដំណាំ បន្លែដោយប្រើជីកំប៉ុស្តិ៍គោក និងប្រើលាមកសត្វពុកផុយ តាមទំលាប់របស់ កសិករគំរូ បានចំនួន  ០៣គ្រួសារ  ស្ថិតនៅ ភូមិ ត្រពាំង ចក  ឃុំ អង្គតាសោម ស្រុក ត្រាំកក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter