ចុះផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ផលប៉ះពាល់ថ្នាំ និងវិធានសុវត្តិភាព ទៅដល់កសិករ និងអាជីវករ
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
45

ថ្ងៃចន្ទ ១១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១

ការិយាល័យនីតិកម្មកសិកម្មខេត្ត បានចុះផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ផលប៉ះពាល់ថ្នាំ និងវិធានសុវត្តិភាព ទៅដល់កសិករ និងអាជីវករ ក្នុងឃុំអង្កាញ់ ស្រុកព្រៃកប្បាស និងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ដោយមានការចូលរួមពីលោកមេឃុំ មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស និងអង្គរបូរី ព្រមទាំងមានការចូលរួមពីភ្នាក់ងារផ្សព្វផ្សាយឃុំ(CEW) កសិករ និងអាជីវក សរុប ៤១នាក់ ស្រី១៨នាក់។ កម្មវិធីនេះគ្រាំទ្រដោយថវិកាកម្មវិធីមន្ទីរ ដែលឆ្លើយតបទៅនិងសមាហរណកម្មឃុំ សង្កាត់ ឆ្នាំ២០២០។

ចំនួនអ្នកចូលទស្សនា
Flag Counter