ចុះល្បាតឃ្លាំមើល អំពីដំណើរការចរាចរណ៍ត្រីហាមឃាត់ នៅចំណុចច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ភ្នំដិន
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
53

ថ្ងៃចន្ទ ១១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១

លោក ពីង ទិត នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត បានសហការជាមួយមន្ត្រីជំនាញ នៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ រួមមានកម្លាំងសរុបចំនួន ៦នាក់ បានធ្វើការចុះល្បាតឃ្លាំមើល អំពីដំណើរការចរាចរណ៍ត្រីហាមឃាត់ នៅចំណុចច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ភ្នំដិន ចំនួន ១កន្លែង ជាលទ្ធផលឃើញថា ពុំមានការដឹកជញ្ជូនត្រីខុសច្បាប់ទេ ប៉ុន្តែការដឹកជញ្ជូនត្រីបំបែកជាលក្ខណៈតូចតាច តាមម៉ូតូ តាមរ៉ឺម៉កម៉ូតូតិចតួច ។

សង្កាត់រដ្ឋបាលជលផលសេកយំបានចុះបង្ក្រាបបទល្មើសជលផលហើយដកហូតឃាត់ទុកវត្ថុតាងឧបករណ៍នេសាទខុសច្បាប់រួមមានៈ
-អួនភ្ជាប់ដោយខ្សែភ្លើងប្រវែង ១៣ម៉ែត្រ ចំនួន ០១វង់
 -អាំងវែទ័រចំនួន ០១គ្រឿង
 -អាគុយ ១០០អំពែ ចំនួន ០១គ្រឿង
នៅចំនុចប្រឡាយលេខ៩០ ស្ថិតក្នុងភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter