ចុះបង្ក្រាបបទល្មើសនេសាទ នៅឃុំបាស្រែ ស្រុកអង្គរបូរី បានដកហូតវត្ថុតាងឧបករណ៍នេសាទល្មើសច្បាប់
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
68

ថ្ងៃចន្ទ ១១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១

លោក អុឹម ផាត នាយរងផ្នែករដ្ឋបាលជលផលអង្គរបូរី បានដឹកនាំកម្លាំងជំនាញមានគ្នាសរុបចំនួន ៥នាក់ ចុះបង្ក្រាបបទល្មើសនេសាទ នៅឃុំបាស្រែ ស្រុកអង្គរបូរី បានដកហូតវត្ថុតាងឧបករណ៍នេសាទល្មើសច្បាប់រួមមាន:
- ទូកជ័រមួយគ្រឿងប្រវែង ៩.៩ ម៉ែត្រ
- ម៉ាស៊ីន Ssamyong ១គ្រឿង
- ថ្នងរុញភ្ជាប់ទូកម៉ាស៊ីន ១គ្រឿង
- លបកន្ទុយកណ្ដុរចំនួន ២០គ្រឿង
- ឡាំងស្នោរចំនួន ២ សម្រាប់ដាក់ត្រី
- ផលនេសាទចម្រុះទម្ងន់ ១០គីឡូក្រាម
ឧបករណ៍នេសាទខុសច្បាប់ទាំងនេះ 
បានយកមករក្សាទុក នៅស្នាក់ការស្លែងនៅ
ក្នុងស្រុកអង្គរបូរី ខេត្ដតាកែវ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter