ចុះធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការរឹតបណ្តឹង ទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ពីប្វៀតណាមិងខាង
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
54

ថ្ងៃចន្ទ ១១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានអមដំណើរឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ចុះធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការរឹតបណ្តឹង ទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ពីប្វៀតណាមិងខាង ចូលមកក្នុងប្រទេសកម្ពុជា។ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹង ដើម្បីបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ និងវិធានការចាំបាច់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ នៃភូមិសាស្ត្រក្នុងស្រុកអង្គរបូរី និងតាមខ្សែបន្ទាត់ព្រំដែន។  ឯកឧត្តម និងក្រុមការងារបានបន្តដំណើរចុះដល់ប៉ុស្តិ៍ចាំយាមលេខ៩៧ ដើម្បីពិនិត្យមើលដំណើរការសាងសង់ប៉ុស្តិ៍ចាំយាមលេខ៩៧ និងបានប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធនៅច្រកទ្វារចាំយាមបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គបូរី។ 

ចំនួនអ្នកចូលទស្សនា
Flag Counter