ប្រជុំពិភាក្សាទៅលើបញ្ហាចំបងៗស្តីពីសកម្មភាពផលិតពូជស្រូវនៅក្នុងសហគមន៍កសិកម្មអូរសារាយ ក្រោមអធិបតីភាព លេាកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
95

ថ្ងៃសុក្រ ៨ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១

នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមានកិច្ចប្រជុំពិភាក្សាទៅលើបញ្ហាចំបងៗស្តីពីសកម្មភាពផលិតពូជស្រូវនៅក្នុងសហគមន៍កសិកម្មអូរសារាយ ក្រោមអធិបតីភាព លេាកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីក្រុមការងារគម្រោងថ្នាក់ជាតិចំនួន ៣នាក់ និងមន្រ្តីគម្រោង (RSSP)ថ្នាក់ខេត្តចំនួន ៤នាក់។ កិច្ចប្រជុំនេះបានបង្ហាញពីលទ្ធផលនៃការអនុវត្តគម្រោង ជំរុញផលិតកម្មក្នុងការ ប្រេីប្រាស់គា្រប់ពូជស្រូវតាមប្រពន្ធ័បច្ចេកទេស(QDS),(RSPP)កន្លងមកនៅសហគមន៍កសិកម្មអូរសារាយ ដែលផ្តេាតចំសំខាន់ទៅលេីបញ្ហាទឹក។ កិច្ចប្រជុំបានពិភាក្សារកដំណោះស្រាយបញ្ហាខ្វះទឹកស្រោចស្រព លើផលិតកម្មពូជស្រូវសំរាប់ផលិតដេីមរដូវដែលត្រូវចាប់ផ្តេីម នៅខែមិនា ឆ្នាំ២០២១ ខាងមុខនេះ ហេីយក៏បានលើកបញ្ហា ៣សំខានៗគឺៈ
-ចំណុចខ្សេាយការគ្រប់គ្រងបច្ចេកទេសទីវាល
-ការគ្រប់គ្រងក្នុងពេលប្រមូលផល ការហាលសំងួត ការសំអាត និងវិចខ្ចប់ទុក
-ការគ្រប់គ្រងបញ្ជីហិរិញ្ញវត្ថុ។

ចំនួនអ្នកចូលទស្សនា
Flag Counter