មហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្ម ចំប៉ាព្រៃផ្តៅ នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
94

ថ្ងៃព្រហស្បតិ៍ ៧ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១

លោកប្រធានការិយាល័យស្តីទី និង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្ម ចំប៉ាព្រៃផ្តៅ នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ។ មហាសន្និបាតនេះដឹកនាំដោយ លោក ទួន សុប៉េង ជាប្រធានអង្គប្រជុំ និងមានការចូលរួមដោយលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក អ៊ុច សេវាន្ធី  ប្រធានការិយាល័យ លោក សុខវ៉ា តុលា តំណាងអង្គការហេហ្វឺ តំណាងអង្គការរចនា និងក្រុមប្រឹក្សាឃុំចំប៉ា និង ឃុំព្រៃផ្តៅ ជាភ្ញៀវកិត្តិយស និង សមាជិកសមាជិកា សហគមន៍កសិកម្ម សរុប ៩៥នាក់ ស្រី ៦០នាក់។ តាមរបាយការណ៍ប្រចាំឆ្នាំរបស់សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ទទួលបានប្រាក់ចំណេញសរុប ២០ ៣៣៣ ៥០០ រៀល។

 

ចំនួនអ្នកចូលទស្សនា
Flag Counter