ការិយាល័យនីតិកម្មកដិកម្មខេត្តបានធ្វើអធិការកិច្ចពិនិត្យដេប៉ូលក់ដុំ លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
63

ថ្ងៃព្រហស្បតិ៍ ៧ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១

ការិយាល័យនីតិកម្មកដិកម្មខេត្តបានធ្វើអធិការកិច្ចពិនិត្យដេប៉ូលក់ដុំ លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី បានចំនួន ៦ទីតាំង ដោយទទួលបានលទ្ធផល៖
-មានការតាំងលក់បានល្អ ៣ទីតាំង
-បានណែនាំផ្ទាលមាត់ ព្រមទាំងជម្រុញអោយដាក់ពាក្យចូលរៀនវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ ១ទីតាំង
-ចេញលិខិតកែតម្រូវ ៣ទីតាំង។ 
ឈ្លៀតក្នុងពេលនោះ បានពន្យល់បង្ហាញការពិនិត្យពីសុពលភាពរបស់បញ្ជិការក្រុមហ៊ុន ផលប៉ះពាល់បណ្តាលមកពីថ្នាំកសិកម្មនិងវិធានសុវត្ថិភាព ព្រមទាំងជម្រុញអោយដេប៉ូដែលមានការទទួលស្គាល់លើវិញ្ញាបនបត្រឆ្លងវគ្គអប់រំសមត្ថភាពត្រឹមប្រធាននាយកដ្ឋាន និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវទៅស្នើសុំដាក់ពាក្យចូលរៀនម្តងទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter