ចុះពិនិត្យសកម្មភាពធ្វើបង្ហាញពីប្រសិទ្ធិភាពជីកំប៉ុស្តិគោកជាមួយលាមកសត្វពុកផុយតាមទំលាប់លើដំណាំំបន្លែ របស់កសិករគំរូចំនួន ៤គ្រួសារ
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
143

ថ្ងៃពុធ ៦ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១

 

លោកប្រធានការិយាល័យ គ្រឿង យន្ត កសិកម្ម ខេត្ត និងលោកស្រីអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត ជា មន្ត្រី អង្គភាពអនុវត្ត គម្រោង ខេត្ត PPIU នៃគម្រោងខ្សែ ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន  CFAVC បានចុះពិនិត្យសកម្មភាពធ្វើបង្ហាញពីប្រសិទ្ធិភាពជីកំប៉ុស្តិគោកជាមួយលាមកសត្វពុកផុយតាមទំលាប់លើដំណាំំបន្លែ របស់កសិករគំរូចំនួន ៤គ្រួសារ  នៅភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ និងភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម:

-បានដុតធ្យូងអង្កាមបានគ្រប់ចំនួន  និងបានលាយជាមួយលាមកសត្វ និងកំបោសច្រក ក្នុងថង់ប្លាស្ទិច ហាលថ្ងៃទុក ចំនួន ១៥ថ្ងៃ បន្ត ដើម្បីប្រើលើដំណាំបន្លែ នៅពេលខាងមុខ
-បានរៀបចំភ្ជួររាស់ដី និងហាលថ្ងៃទុក ដើម្បីកំចាត់កត្តាចង្រៃផ្សេងៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter