ដំណើរការអនុវត្តសាកល្បង ធ្វើសវនកម្មរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មរួមនឹងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA)
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
39

ថ្ងៃអង្គារ ៥ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១

លោកប្រធានការិយាល័យស្តីទី និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត បានចូលរួមក្នុងដំណើរការអនុវត្តសាកល្បង ធ្វើសវនកម្មរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មរួមនឹងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ដឹកនាំដោយលោក ស្រីសុខា ភារម្យ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅសហគមន៍កសិកម្ម សាមគ្គីអមតៈខ្វាវ ស្ថិតក្នុងភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ឆាតតាកែវ ក្នុងគោលបំណងត្រួតពិនិត្យលើ : 
-ដំណើរការអនុវត្តន៍មុខរបរសហគមន៍ និងប្រភេទមុខរបរសហគមន៍ ការពិនិត្យ និងរាប់ស្តុកទំនិញ។
-ការត្រួតពិនិត្យលើបញ្ជីគណនេយ្យ និងប្រវត្តិការអាជីវកម្ម។
-ការអនុវត្តន៍ច្បាប់ លក្ខន្តិកៈរបស់សហគមន៍កសិកម្ម កិច្ចការរដ្ឋបាលសហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter