ប្រជុំពិភាក្សាការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផល ផលិតផល នាំចូល នាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាត
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
61

ថ្ងៃអង្គារ ៥ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និង លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានចូលរួមប្រជុំពិភាក្សាការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផល ផលិតផល នាំចូល នាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាត ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក និង ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ បានដាក់ចេញវិធានការសំខាន់ៗមួយចំនួន រួមមានៈ 
-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលជលផលខេត្ត និងអាជីវករ ត្រូវជួយ
រៀបចំកន្លែងត្រួតពិនិត្យអោយបានត្រឹមត្រូវ។
-ដើមទី និងចុងទី ត្រូវពិនិត្យឲ្យបានត្រឹមត្រូវ និងទទួលខុសត្រូវ។ ចុងទីជាអ្នកផ្ទៀងផ្ទាត់។
-បង្កើនយន្តការត្រួពិនិត្យឲ្យមានប្រសិទ្ធភាព។
-ទប់ស្កាត់ការនាំចូលត្រីរ៉ស់មួយរយៈ ប៉ុន្តែអនុញ្ញាតឲ្យឆ្លងកាត់តែប៉ុណ្ណោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter