ចុះត្រួតពិនិត្យការដឹកជញ្ជូនផលិតផល ជលផល នៅចំណុចច្រកទ្វារអន្តរជាតិ កម្ពុជា-វៀតណាម ភ្នំដិនចំនួន១កន្លែង
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២១
62

ថ្ងៃចន្ទ ៤ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១

កម្លាំងមន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលតាកែវ ដឹកនាំដោយ លោក ពីង ទិត នាយរងខណ្ឌ ដែលមានគ្នាសរុបចំនួន ៥នាក់បាន សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បានចុះត្រួតពិនិត្យការដឹកជញ្ជូនផលិតផល ជលផល នៅចំណុចច្រកទ្វារអន្តរជាតិ កម្ពុជា-វៀតណាម ភ្នំដិនចំនួន១កន្លែង។
ជាលទ្ធផលបានកាត់រំលោះលិខិតអនុញ្ញាតឱ្យដឹកជញ្ជូនផលិតផល ជលផលចំនួន ៥លិខិត 
ដែលធ្វើការដឹកជញ្ជូនរួមមាន :
- ត្រីទីឡាព្យាទម្ងន់ ៨០០ គីឡូក្រាម
- ត្រីកាម៉ុងទម្ងន់ ៥០០ គីឡូក្រាម
- ត្រីក្រាញ់ទម្ងន់ ៨០០ គីឡូក្រាម
- ត្រីកន្ទុយរឹងទម្ងន់ ៣០០០ គីឡូក្រាម
- ត្រីកាហែទម្ងន់ ៣០០០ គីឡូក្រាម
សរុបទម្ងន់ ៨៨០០ គីឡូក្រាម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter