ចុះត្រួតពិនិត្យការដឹកជញ្ជូនផលិតផលជលផល នៅចំណុចច្រកទ្វារអន្តរជាតិ កម្ពុជា-វៀតណាម ភ្នំដិន
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២១
55

ថ្ងៃចន្ទ ៤ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១

លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលជលផលតាកែវ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញនៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ សរុបកម្លាំងសរុបចំនួន ៨នាក់ 
បានចុះត្រួតពិនិត្យការដឹកជញ្ជូនផលិតផលជលផល នៅចំណុចច្រកទ្វារអន្តរជាតិ កម្ពុជា-វៀតណាម ភ្នំដិនចំនួន ១កន្លែង ។
ជាលទ្ធផលបានកាត់រំលោះលិខិតអនុញ្ញាតឱ្យដឹកជញ្ជូនផលិតផល ជលផល ចំនួន ៤លិខិត
ដែលធ្វើការដឹកជញ្ជូនមានដូចជា:

 - ត្រីទីឡាព្យាទម្ងន់ ៨០០គីឡូក្រាម
 - ត្រីកាម៉ុងទម្ងន់ ៥០០គីឡូក្រាម
 - ត្រីក្រាញ់ទម្ងន់ ១ ០០០គីឡូក្រាម
សរុបរួមមានទម្ងន់ ៣ ០០០ គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter