អង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានធ្វើការប្រជុំប្រចាំខែ និងលើកផែនការអនុវត្តបន្ត
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២១
48

ថ្ងៃចន្ទ ៤ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១

អង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានធ្វើការប្រជុំប្រចាំខែ និងលើកផែនការអនុវត្តបន្ត ក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីអង្គភាព សរុបចំនួន ០៧នាក់ ស្រី ០១នាក់ រួមមានៈ

-បន្តធ្វើកិច្ចសន្យារវាងសហគមន៍កសិកម្មជាមួយ PPIU 
-ប្រជុំរៀបចំរចនាសម្ពន្ធ័ឃ្លាំងស្រូវពូជ និងឃ្លាំងស្រូវចំណី (១៨ សហគមន៍កសិកម្ម)
-ចុះតាមដានកសិករគម្រូទាំង ១៩គ្រួសារ និង កសិករគម្រូកសិកម្មចម្រុះ ៣គ្រួសារ
-ចុះពិនិត្យទីតាំងត្រូវសង់ឃ្លាំងឆ្នាំទី១ និង ស្នើសុំអោយគាត់ពន្លឿនការចាក់ដីបំពេញត្រង់កន្លែងទីតាំងសង់ឃ្លាំង
-ចុះស្រង់ព័ត៌មានបឋម សហគហគមន៍ទួលព្រះវិហារ និង តាអូរ 
-រៀបចំទិដ្ឋិការណែនាំបច្ចេកទេសតាមទីវាល ឬគ្រួសារ បានចុះកន្លងមក
-ចុះវាស់ទំហំដីត្រូវសង់ឃ្លាំងអោយបានច្បាស់លាស់ម្តងទៀតនៅតាមបណ្តាសហគមន៍កសិកម្មគ្រោងគាំទ្រឆ្នាំទី ១ ចំនួន ៦សហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter