ក្រុមប្រឹក្សាឃុំចំប៉ាបានចូលរួមចែកសម្ភារៈគាំទ្រដែលរៀបចំឡើងដោយការិយាល័យ ក្រោមជំនួយថវិកាពីកម្មវិធី ASPIRE
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២១
94

ថ្ងៃសុក្រ ១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១

លោកប្រធានការិយាល័យស្តីទី និង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម  រួមនឹងលោក លាក់ ប៉ុង  ក្រុមប្រឹក្សាឃុំចំប៉ាបានចូលរួមចែកសម្ភារៈគាំទ្រដែលរៀបចំឡើងដោយការិយាល័យ ក្រោមជំនួយថវិកាពីកម្មវិធី ASPIRE ក្នុងវិធីសាស្រ្តការគាំទ្រសហគមន៍កសិកម្ម និងអង្គរកាកសិករ(AC/FO) ដល់សមាជិកសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ  នៅ ភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃកប្បាស ជូនដល់សមាជិកសហគមន៍កសិកម្មក្នុងការចិញ្ចឹមមាន់ចំនួន ៣៥ នាក់ ស្រី ២៩ នាក់ ។
ដោយក្នុងម្នាក់ៗទទួលបានចំណីមេ បាមាន់ចំនួន១បាវ ទ្រុងចំនួន១ ស្នូកទឹកចំនួន ១ ស្នូកចំណីចំនួន១ និងសំណាញ់ចំនួន២គីឡូក្រាម និងថ្នាំវីតាមីន ១កញ្ចប់។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter