ចុះពិនិត្យមើលការចិញ្ចឹមមាន់របស់កសិករ ០៣គ្រួសាររស់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២១
69

ថ្ងៃសុក្រ ១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១

លោក គង់ មុន្នី អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង និងលោក ទេព ស៊ីនឿន ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទ្រាំង បានចុះពិនិត្យមើលការចិញ្ចឹមមាន់របស់កសិករ ០៣គ្រួសាររស់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង ដែលជាកសិករទទួលផលពីគម្រោង “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ-2KR” ។ លទ្ធផលនៃការចុះពិនិត្យឃើញថា កសិករខាងលើមានមាន់សរុបចំនួន ៣៦០ក្បាល ក្នុងនោះមេពូជមានចំនួន ១៣៥ក្បាល បាមានចំនួន ១២ក្បាល និងមាន់សាច់មានចំនួន ២១៣ក្បាល។ នាឱកាសនោះលោកក៏បានចូលរួមធ្វើវ៉ាក់សាំងការពារជំងឺញូកាស ព្រមទាំងណែនាំអោយម្ចាស់កសិដ្ឋានត្រូវអនុវត្តវិធានការជីវសុវត្ថិភាពអោយបានហ្មត់ចត់ ដើម្បីជៀសវាងការកើតមានជំងឺបក្សី ជាពិសេសជំងឺដែលអាចឆ្លងមកមនុស្ស។

ចំនួនអ្នកចូលទស្សនា
Flag Counter