ចុះត្រួតពិនិត្យការដឹកជញ្ជូនផលិតផល ជលផល នៅចំណុចច្រកទ្វារអន្តរជាតិ កម្ពុជា-វៀតណាម ភ្នំដិន
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២១
116

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១

កម្លាំងមន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលតាកែវ ដឹកនាំដោយ លោក ពីង ទិត នាយរងខណ្ឌ ដែលមានគ្នាសរុបចំនួន ៥នាក់ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ចុះត្រួតពិនិត្យការដឹកជញ្ជូនផលិតផល ជលផល នៅចំណុចច្រកទ្វារអន្តរជាតិ កម្ពុជា-វៀតណាម ភ្នំដិន ចំនួន ១កន្លែង ។
ជាលទ្ធផលសម្រេចការងារបាន:
កាត់រម្លស់លិខិតអនុញ្ញាតឱ្យដឹកជញ្ជូនផលិតផល ជលផលចំនួន ០៤លិខិត ដែលធ្វើការដឹកជញ្ជូនមានដូចជា:
 - ត្រីក្រាញ់
 - ត្រីទីឡាព្យា
 - ត្រីកាម៉ុង

ចំនួនអ្នកចូលទស្សនា
Flag Counter