កិច្ចប្រជុំរបស់គម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ស្តីពីការរៀបចំចុះកិច្ចសន្យាការអនុវត្តគម្រោងឃ្លាំងដំណាំស្រូវ
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២១
62

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានកិច្ចប្រជុំរបស់គម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ស្តីពីការរៀបចំចុះកិច្ចសន្យាការអនុវត្តគម្រោងឃ្លាំងដំណាំស្រូវ គោលគំនិតបង្កើតក្រុមផលិតស្រូវពូជ-ចំណី ការរៀបចំចងក្រងក្រុមផលិត ការជ្រើសរើសអ្នកទទួលខុសត្រូវឃ្លាំងស្រូវ ដោយមានការសម្របសម្រួលដោយលោកទីប្រឹក្សា CS2។ ពេលរសៀល ក្រុមការងារបានចុះអនុវត្តលើការចុះកិច្ចសន្យារវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  និងសហគមន៍កសិកម្មចំនួន ៣ ក្នុងស្រុកត្រាំកក់ និងស្រុកសំរោង ព្រមទាំងបានចុះពិនិត្យសកម្មភាពសាងសង់ឡជីវឧស្មន័  និងរោងកំប៉ុស្តិ៍គំរូ ដល់កសិករគំរូកសិកម្មចម្រុះ និងការសាងសង់ធ្នើដាំបន្លែ ក្នុងភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter