នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើកម្មវិធីចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្តីពីការផលិតផ្គត់ផ្គង់ ការទិញ-លក់ពងមាន់ ការទិញ-លក់កូនត្រី បន្លែ និងមាន់
ចេញ​ផ្សាយ ២៥ មករា ២០២១
44

ថ្ងៃព្រហស្បតិ៍ ៨ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើកម្មវិធីចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្តីពីការផលិតផ្គត់ផ្គង់ ការទិញ-លក់ពងមាន់ ការទិញ-លក់កូនត្រី បន្លែ និងមាន់ ក្រោមធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីលោកស្រី ហង់ ណាវី ប្រធានការិយាល័យកសិ-ឧស្សាហកម្មខេត្ត និងសហការី និងការិយាល័យពាក់ព័ន្ធ សរុបអ្នកចូលរួមចំនួន ២១នាក់ ស្រី ៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter