ប្រគល់ ទទួលសម្ភារៈពិសោធន៍បង្ហាញដល់កសិករគំរូ ចំនួន ១៩គ្រួសារ ក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ២៥ មករា ២០២១
60

ថ្ងៃព្រហស្បតិ៍ ៨ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១

អង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានធ្វើការប្រគល់ ទទួលសម្ភារៈពិសោធន៍បង្ហាញដល់កសិករគំរូ ចំនួន ១៩គ្រួសារ ក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត។ ក្នុងឱកាសនោះ មន្រ្តីគម្រោងបានបង្ហាញពីជំហ៊ានពិសោធន៍បង្ហាញការប្រៀបធៀបប្រសិទ្ធិភាពជីកំប៉ុស្តិ៍គោកដែលនឹងផលិតដោយកសិករ ជាមួយការប្រើប្រាស់ជីលាមកសត្វពុកផុយតាមទំលាប់ ព្រមទាំងបង្ហាញនូវបច្ចេកទេសផលិតជីកំប៉ុស្តិ៍តាមរយៈវីដេអូឃ្លីប ការដុតធ្យូងអង្កាម និងបង្ហាញពីការដាំដំណាំលើរាន។

ចំនួនអ្នកចូលទស្សនា
Flag Counter