ប្រជុំដោះស្រាយករណីវិធានការអនុវត្តច្បាប់លើឈ្មោះ ជា រីន ជាអនុប្រធានការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទនៃរដ្ឋបាលស្រុកបូរីជលសារ
ចេញ​ផ្សាយ ២៥ មករា ២០២១
62

ថ្ងៃពុធ ៧ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១

នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានចូលរួមប្រជុំដោះស្រាយករណីវិធានការអនុវត្តច្បាប់លើឈ្មោះ ជា រីន ជាអនុប្រធានការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទនៃរដ្ឋបាលស្រុកបូរីជលសារ ដែលជាមេខ្យល់ដឹកនាំប្រជាពលរដ្ឋទន្រ្ទានដីនាទីព្រៃលិចទឹកដោយមានការចូលរួមពីលោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និង នេសាទខេត្ត និង នាយផ្នែករដ្ឋបាលបូរីជលសារ នាយសង្កាត់រដ្ឋបាលជលផលសេកយំ ក្រោមអធិបតីភាពលោក ខាន់ សុខា អភិបាលរងខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តតាកែវ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter