ចែកសម្ភារៈគាំទ្រដែលរៀបចំឡើងដោយការិយាល័យអភិវឌ្ឍន៍សហគមន៍ក្រោមជំនួយថវិកាពីកម្មវិធី ASPIRE ក្នុងវិធីសាស្រ្តការគាំទ្រសហគមន៍កសិកម្ម និងអង្គរកាកសិករ(AC/FO) ដល់សមាជិកសហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៥ មករា ២០២១
64

ថ្ងៃពុធ ៧ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១

លោកប្រធានស្តីទីការិយាល័យអភិវឌ្ឍន៍សហគមន៍ខេត្ត និងលោកទីប្រឹក្សាកម្មវិធី ASPIRE បានចូលរួមចែកសម្ភារៈគាំទ្រដែលរៀបចំឡើងដោយការិយាល័យអភិវឌ្ឍន៍សហគមន៍ក្រោមជំនួយថវិកាពីកម្មវិធី ASPIRE ក្នុងវិធីសាស្រ្តការគាំទ្រសហគមន៍កសិកម្ម និងអង្គរកាកសិករ(AC/FO) ដល់សមាជិកសហគមន៍កសិកម្ម រួមមាន៖
-សហគមន៍កសិកម្មតារាបពន្លកថ្មី ស្ថិតនៅឃុំជាងទង ស្រុកត្រាំកក់ ដែលមានអាជីវកម្មចិញ្ចឹមមាន់ចំនួន៣៥នាក់។ ដោយក្នុងម្នាក់ៗទទួលបានចំណីរមាន់សាច់ចំនួន១បាវ ចំណីរកូនមាន់កន្លះបាវទ្រុងចំនួន១ ស្នូកទឹកចំនួន ១ ស្នូកចំណីចំនួន១ និងវីតាមីន១គីឡូក្រាម។
-សហគមន៍កសិកម្មត្រពាំងស្រង៉ែ ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលមានអាជីវកម្មចិញ្ចឹមមាន់ចំនួន៥០នាក់។ ដោយក្នុងម្នាក់ៗទទួលបានចំណីរមាន់សាច់ចំនួន១បាវ ទ្រុងចំនួន១ ស្នូកទឹកចំនួន ១ ស្នូកចំណីចំនួន១ និងសំណាញ់ ៣គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter