ចូលរួមប្រជុំដើម្បីកំណត់តំបន់សំរាប់ការពង្រាបដីដោយប្រពន្ធ័ឡាហ្សែ ដោយមានការសម្របសម្រួលពីលោក សេង សាវ៉ាត អនុប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
ចេញ​ផ្សាយ ២៥ មករា ២០២១
40

ថ្ងៃអង្គារ ៦ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត  PPIU បានចូលរួមប្រជុំដើម្បីកំណត់តំបន់សំរាប់ការពង្រាបដីដោយប្រពន្ធ័ឡាហ្សែ ដោយមានការសម្របសម្រួលពីលោក សេង សាវ៉ាត អនុប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ជាភ្នាក់ងារអនុវត្តគម្រោង IA (Implementing Agency) នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC និងមានការចូលរួមពីលោកទីប្រឹក្សាគម្រោង។ ក្រុមការងារបានបន្តចុះពិនិត្យ និងជ្រើសរើសដីស្រែរបស់កសិករដែលមានសក្តានុពលកៀរពង្រាបដីដោយប្រពន្ធ័ឡាហ្សែនៅជាប់ប្រពន្ធ័ប្រឡាយក្រោមទំនប់អាងទឹកក្រាំងអំពិល ដែលអាងទឹកនេះបានសិក្សា និងគ្រោងសាងសង់នៅពេលខាងមុខដោយគម្រោង CFAVC នៅក្នុងភូមិត្រពាំងក្រញូង  ភូមិត្រពាំងរបង និងភូមិព្រៃក្តួច ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter