ប្រជុំដើម្បីជំរុញការងារវារីវប្បកម្ម និងទប់ស្កាត់ និងបង្រ្គាបបទល្មើសជលផល ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២៥ មករា ២០២១
44

ថ្ងៃចន្ទ ៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានរៀបចំកិច្ចប្រជុំដើម្បីជំរុញការងារវារីវប្បកម្ម និងទប់ស្កាត់ និងបង្រ្គាបបទល្មើសជលផល ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាប្រធានគណៈកម្មការជំរុញការងារវារីវប្បកម្ម និងទប់ស្កាត់បទល្មើសជលផល  និង លោក  ខាន់ សុខា អភិបាលរងខេត្តទទួលបន្ទុកការងារកសិកម្ម ព្រមទាំងមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយ នាយរងខណ្ឌរដ្ឋបាលជលផល នាយអធិការជលផលចតុមុខ អ្នកផលិតកូនត្រី ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមត្រី និងអ្នកពាក់ពន្ធ័ សរុបចំនួន ៤៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter