ចែកសម្ភារៈគាំទ្រដែលរៀបចំឡើងដោយការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មក្រោមជំនួយថវិកាពីកម្មវិធីASPIRE
ចេញ​ផ្សាយ ២៥ មករា ២០២១
58

ថ្ងៃសុក្រ ២ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១

ទីប្រឹក្សាទីផ្សាររបស់កម្មវិធី ASPIRE និងលោកប្រធានស្តីទីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមចែកសម្ភារៈគាំទ្រដែលរៀបចំឡើងដោយការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មក្រោមជំនួយថវិកាពីកម្មវិធីASPIRE ក្នុងវិធីសាស្រ្តការគាំទ្រសហគមន៍កសិកម្ម និងអង្គរកាកសិករ(AC/FO) ដល់សមាជិកសហគមន៍កសិកម្មបក្សីរីករាយស្ថិតនៅឃុំជាងទង ស្រុកត្រាំកក់ ដែលមានអាជីវកម្មចិញ្ចឹមមាន់ចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបានចំណីរមេបាមាន់ចំនួន ១បាវ ទ្រុងចំនួន ១ ស្នូកទឹកចំនួន ១ ស្នូកចំណីចំនួន១ និងសំណាញ់ចំនួន ៣គីឡូក្រាម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter