ចុះសួរសុខទុក្ខជនរងគ្រោះ ដោយសារទូកបុកគ្នា ព្រមទាំងបានផ្តល់ថវិការមន្ទីរ ចំនួន ៥០០ ០០០រៀល ជូន គ្រួសារជនរងគ្រោះ នៅភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ
ចេញ​ផ្សាយ ២៥ មករា ២០២១
72

ថ្ងៃព្រហស្បតិ៍ ១ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១

លោក ពី ស៊ា ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងមន្រ្តី តំណាងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះសួរសុខទុក្ខជនរងគ្រោះ ដោយសារទូកបុកគ្នា ព្រមទាំងបានផ្តល់ថវិការមន្ទីរ ចំនួន ៥០០ ០០០រៀល ជូន គ្រួសារជនរងគ្រោះ នៅភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter