ចុះពិនិត្យការចិញ្ចឹមត្រីអណ្ដែងរបស់កសិករ ម៉េង ស្រីមុំ នៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង
ចេញ​ផ្សាយ ២៥ មករា ២០២១
44

ថ្ងៃពុធ ១៥ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១

លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលតាកែវ និងមន្ត្រី ០៣នាក់ បានចុះពិនិត្យការចិញ្ចឹមត្រីអណ្ដែងរបស់កសិករ ម៉េង ស្រីមុំ នៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង។ ក្រោយពីបានពិនិត្យនិងសាកសួរពត៌មាន ឃើញថាការចិញ្ចឹមត្រីរបស់គាត់មិនបានត្រឹមត្រូវតាមបច្ចេកទេស បណ្ដាលអោយទឹកមិនល្អ ត្រីអត់ធំ មិនសូវស៊ីចំណី និងសុខភាពត្រីអន់... ។  ក្រុមការងារបានជួយពន្យល់ណែនាំ ផ្តល់បច្ចេកទេស និងអនុវត្តផ្ទាល់ជាមួយគាត់ ដូចជា ផ្លាស់ប្ដូរទឹក បាចកំបោសរ ការមេជី ( EM 1 )ដើម្បីកែគុណភាពទឹក ការផ្ដល់ ចំណី និងនាំគាត់មកមើលផ្ទាល់នៅផ្ទះកសិករផលិតកូនត្រីពូជ ហង់ ហ៊ាង ។

ចំនួនអ្នកចូលទស្សនា
Flag Counter