ការិយាល័យផែនការ គណនេយ្យ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃ ការប្រើប្រាស់ថវិកា និងនីតិវិធីចំណាយថវិកាតាមកម្មវិធី ប្រចាំឆ្នាំ២០២១
ចេញ​ផ្សាយ ២៥ មករា ២០២១
55

ថ្ងៃពុធ ១៥ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១

ការិយាល័យផែនការ គណនេយ្យ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃ ការប្រើប្រាស់ថវិកា និងនីតិវិធីចំណាយថវិកាតាមកម្មវិធី ប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាព លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីលោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញក្រោមឱវាទមន្ទីរ លោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើតាកែវ រដ្ឋបាលជលផលខេត្ត និងមន្រ្តីពាក់ពន្ធ័ សរុបចំនួន ២៧នាក់ ស្រី ១១នាក់។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter