ចុះសិក្សាទីផ្សារសាច់នៅក្រុងដូនកែវ និងសត្វឃាដដ្ឋានក្រុងដូនកែវ ក្នុងគោលបំណងដើម្បីសិក្សា និងប្រមូលទិន្នន័យបឋមសម្រាប់ការអនុវត្តគំរោង ADB
ចេញ​ផ្សាយ ២៥ មករា ២០២១
72

ថ្ងៃអង្គារ ១៤ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំដោយលោក ទេព បេងថៃ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសារធារណៈបសុព្យាបាល លោក ចាន់ ណារិទ្ធ ទីប្រឹក្សាដោះស្រាយផលប៉ះពាល់ និងសង្គម ព្រមទាំងសហការីចំនួន ០៣រូបទៀតដែលជាទីប្រឹក្សារបស់គំរោង ADB  បានចុះសិក្សាទីផ្សារសាច់នៅក្រុងដូនកែវ  និងសត្វឃាដដ្ឋានក្រុងដូនកែវ ក្នុងគោលបំណងដើម្បីសិក្សា និងប្រមូលទិន្នន័យបឋមសម្រាប់ការអនុវត្តគំរោង ADB ដែលមានទិសដៅចូលរួមអភិវឌ្ឍន៍ផលិតកម្មសាច់ និងទីសត្វឃាតដ្ឋាន និងបញ្ជៀសអោយបានទៅលើផលទំនាស់នានាផ្នែកបរិស្ថាននៅទីតាំងដែលត្រូវប្រើប្រាស់សំរាប់ធ្វើសត្វឃាដដ្ឋាន បូករួមគោលដៅពង្រឹងសមត្ថភាពរបស់មន្រ្តីជំនាញខេត្ត។ 

ចំនួនអ្នកចូលទស្សនា
Flag Counter