ចុះត្រួតពិនិត្យទ្រុងចិញ្ចឹមមាន់ពូជក្នុងស្រុករបស់កសិករ
ចេញ​ផ្សាយ ២៥ មករា ២០២១
66

ថ្ងៃសុក្រ ១០ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២១

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត  សហការជាមួយរដ្ឋបាលស្រុកទ្រាំងដោយយមាការចូលរួមពីលោក ឈួន ផាន់នី អភិបាលនៃគណៈអភិបាលស្រុកទ្រាំង ក្រុមប្រឹក្សាស្រុកទ្រាំង និងក្រុមការងារការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង និងអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យទ្រុងចិញ្ចឹមមាន់ពូជក្នុងស្រុករបស់កសិករ ចំនួន ០៣គ្រួសាររស់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង ដែលជាគ្រួសារកសិករទទួលផលពីគម្រោង សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ (2KR Porject)។ ជាលទ្ធផលឃើញថាមាន់សរុបមានចំនួន ៣៣០ក្បាល ក្នុងនោះមានឈ្មោល ៩០ក្បាល មានសុខភាពល្អ រួចមន្ត្រីជំនាញក៏បានផ្តល់ចំណេះដឹងបច្ចេកទេសបន្ថែម រួមទាំងជូនថ្នាំសម្លាប់មេរោគទុកសម្រាប់ប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter