លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះពិនិត្យមើលការដាំដុះបន្លែ និងជួបពិភាក្សាជាមួយកសិករដាំបន្លែនៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ២៥ មករា ២០២១
58

ថ្ងៃពុធ ៨រោច  ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អមដំណើរដោយទីប្រឹក្សាទីផ្សាររបស់កម្មវិធី ASPIRE និងដហការី បានចុះពិនិត្យមើលការដាំដុះបន្លែ និងជួបពិភាក្សាជាមួយកសិករដាំបន្លែនៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស នារដូវនេះកសិករក្នុងបណ្តុំនេះភាគច្រើនកំពុងដាំឆៃថាវដោយទទួលបានទិន្នផលប្រមាណ ២០តោនក្នុងមួយហិកតា សម្រាប់ទីផ្សារឆ្នាំនេះមិនបានលក់ទៅភ្នំពេញទេ មានឈ្មួញក្នុងស្រុកទិញយកទៅធ្វើឆៃពៅជូអែមដោយទិញក្នុងមួយគីឡូក្រាម ៨០០រៀល ត្រសក់មួយគីឡូក្រាម ១ ០០០រៀល និងសណ្តែកកួរមួយគីឡូក្រាម ២ ០០០រៀល និងបានជួបពិភាក្សាជាមួយលោក គង់ វ៉ុង នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ដែលបានដាំសាឡាដ ខាត់ណាដើម និងស្ពៃក្រញាញ់hydroponic ចំនួន១៦០០គុម្ព នៅក្នុងផ្ទះសំណាញ់ ក្នុងការដាំសាកល្បងលើកទី១នេះលោកដាំស្ពៃក្រញាញ់ច្រើនដែលធ្វើអោយទីផ្សារលក់រាងចង្អៀតបន្តិច ហើយសព្វថ្ងៃនេះលោកបានចាប់ផ្តើមកាត់លក់បាន៦០ ទៅ ១០០  គីឡូក្រាម ក្នុងមួយថ្ងៃតម្លៃ ៣ ០០០ ទៅ ៣៥០០ រៀល។ នាពេលនោះលោកប្រធានក៏បានជួយទំនាក់ទំនងទៅកញ្ញា ប៊ុន សៀន និងកន្លែងផ្សេងៗទៀតអោយជួយទទួលទិញបន្លែ ហើយលោកប្រធានបានផ្តល់អនុសាសន៍អោយលោក គង់ វ៉ុង ធ្វើផែនការដាំដុះឡើងវិញសម្រាប់ពេលខាងមុខធ្វើយ៉ាងណាដាំដំណាំឆ្លាស់អោយបានច្រើនមុខ ហើយអោយមានលក់ជាប់លាប់ជាប្រចាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter