កិច្ចប្រជុំសាមញ្ញលើកទី ១៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ
ចេញ​ផ្សាយ ២៥ មករា ២០២១
44

ថ្ងៃអង្គារ ៧ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី ១៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម យូស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងមានការចូលរួមជាអធិបតីពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានរបៀបវារៈ៖

-ការពិនិត្យកូរ៉ុមក្រុមប្រឹក្សាខេត្តដែលបានចូលប្រជុំ
-ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តមានមតិបើកកិច្ចប្រជុំសាមញ្ញលើកទី ១៩
-ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ១៨
-ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ 
-ពិនិត្យនិងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការរបស់សាលាខេត្តតាកែវប្រចាំខែកញ្ញា តុលា វិច្ឆិកា និងធ្នូ ឆ្នាំ ២០២០
-ប្រកាសពេលនៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី ៤ ខែកុម្ភៈឆ្នាំ ២០២១

ចំនួនអ្នកចូលទស្សនា
Flag Counter