សម្ភាសន៍ភ្នាក់ងារសុខភាពសត្វភូមិ និងកសិករសរុបចំនួន ១៦នាក់ ស្រី ១០នាក់
ចេញ​ផ្សាយ ០៧ មករា ២០២១
76

ថ្ងៃពុធ ១ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០

លោក ហ៊ិន សើន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានបន្តរួមដំណើរជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីធ្វើការសម្ភាសន៍ភ្នាក់ងារសុខភាពសត្វភូមិ និងកសិករសរុបចំនួន ១៦នាក់ ស្រី ១០នាក់ រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទី ក្នុងគោលបំណងដើម្បីស្វែងយល់ពីតម្រូវការសេវាកម្មសុខភាពសត្វ និងផលិតកម្មសត្វរបស់កសិករចិញ្ចឹមសត្វ និងអ្នកពាក់ព័ន្ធ។ ស្របពេលនោះ លោកក៏បានស្រង់ស្ថិតិចំនួនសត្វរបស់កសិករសម្ភាសន៍ខាងលើ ទទួលបានទិន្នន័យសរុបរួមមានគោ ២៥ក្បាល ជ្រូក ១២ក្បាល មាន់ ៧០៣ក្បាល ទា ៩៥ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter