ចុះពិនិត្យស្ថានភាពសុខភាពគោក្របីរបស់កសិកររស់នៅភូមិអង្គ ឃុំក្តាញ់ ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ០៧ មករា ២០២១
53

ថ្ងៃពុធ ១ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០

លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្ត្រីការិយាល័យចំនួន ០៤រូប ចុះពិនិត្យស្ថានភាពសុខភាពគោក្របីរបស់កសិកររស់នៅភូមិអង្គ ឃុំក្តាញ់ ស្រុកព្រៃកប្បាស។ នាឱកាសនោះ លោកក៏បានធ្វើការផ្សព្វផ្សាយពីវិធានការការពារជំងឺឆ្លងគោក្របី ជាពិសេសជំងឺអុតក្តាម និងបានចែកថ្នាំ TH4 មួយចំនួនទុកសម្រាប់កសិករប្រើប្រាស់។ កម្មវិធីនេះប្រព្រឹត្តិទៅដោយមានការចូលរួមសហការពីលោកក្រុមប្រឹក្សាឃុំក្តាញ់ និងលោកមេភូមិអង្គ។

ចំនួនអ្នកចូលទស្សនា
Flag Counter