បីចុះធ្វើទស្សនកិច្ចសិក្សាកសិដ្ឋានចិញ្ចឹមមាន់ភ្ញាស់យកស៊ុតរបស់អ្នកស្រី កន ភារម្យ រស់នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់
ចេញ​ផ្សាយ ០៧ មករា ២០២១
58

ថ្ងៃពុធ ១ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីការិយាល័យចំនួន ០២រូប បានដឹកនាំក្រុមការងារមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំងចំនួន ០៩រូប ដើម្បីចុះធ្វើទស្សនកិច្ចសិក្សាកសិដ្ឋានចិញ្ចឹមមាន់ភ្ញាស់យកស៊ុតរបស់អ្នកស្រី កន ភារម្យ រស់នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមពីបច្ចេកទេស និងចែករំលែកបទពិសោធន៍ជំនួញ។ កម្មវិធីនេះធ្វើឡើងក្នុងក្របខណ្ឌគម្រោង “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ (2KR Project)" សម្របសម្រួលដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ ពេលរសៀល លោកប្រធានបានបន្តដឹកនាំមន្ត្រីការិយាល័យ ចុះពិនិត្យកសិដ្ឋានពពែមួយកន្លែងដែលមានទីតាំងនៅភូមិវន័យ ឃុំស្រែរនោង ស្រុកត្រាំកក់។ ពពែទាំងអស់មានសុខភាពល្អ រួចមន្ត្រីជំនាញក៏បានជួយចាក់ថ្នាំទម្លាក់សត្វល្អិត និងថ្នាំបំប៉ន ព្រមទាំងចែកថ្នាំសម្លាប់មេរោគទុកសម្រាប់ម្ចាស់កសិដ្ឋានប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter