ការិយាល័យនីតិកម្មកសិកម្មខេត្ត បានធ្វើការប្រជុំបូកសរុបការងារ ឆ្នាំ២០២០ និងលើកផែនការអនុវត្តបន្ត
ចេញ​ផ្សាយ ០៧ មករា ២០២១
53

ថ្ងៃអង្គារ ១៥ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ 

ការិយាល័យនីតិកម្មកសិកម្មខេត្ត បានធ្វើការប្រជុំបូកសរុបការងារ ឆ្នាំ២០២០ និងលើកផែនការអនុវត្តបន្ត ក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីលោកប្រធាន អនុប្រធានការិយាល័យ និងមន្រ្តី និងមន្រ្តីផ្នែកនីតិកម្មកសិកម្មស្រុក ក្រុង សរុបចំនួន ១៣នាក់ ស្រី ៤នាក់។ លោកប្រធានមន្ទីរក៏បានជម្រុញអោយមានការពិនិត្យអោយបានល្អិតល្អន់តាមបណ្តាស្រុកដែលជាប់ព្រំដែនប្រទេសជិតខាង ដើម្បីពង្រឹងច្បាប់លើការនាំចូលនូវជីកសិកម្ម និងថ្នាំកសិកម្មដែលមិនស្របច្បាប់ ព្រមទាំងជម្រុញការផ្សព្វផ្សាយអោយបានទូលំទូលាយពីច្បាប់គ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម និងផលប៉ះពាល់បណ្តាលមកពីថ្នាំកសិកម្ម និងវិធានសុវត្ថិភាពតាមដេប៉ូលក់ដុំ លក់រាយ ថ្នាំកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter