បន្តចុះពិនិត្យមើលស្ថានភាពចលនាសត្វតាមច្រកព្រំដែន
ចេញ​ផ្សាយ ០៧ មករា ២០២១
54

ថ្ងៃចន្ទ ១៤ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០

លោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយលោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកគិរីវង់ ទ្រាំង និងស្រុកបុរីជលសារ បានបន្តចុះពិនិត្យមើលស្ថានភាពចលនាសត្វតាមច្រកព្រំដែន ឃើញថាពុំមានការនាំចូលពងទា សត្វ រឺផលិតផលមានដើមកំណើតពីសត្វនោះទេ រួចក៏បានបន្តចុះពិនិត្យមើលការចិញ្ចឹមទាហ្វូងរបស់ម្ចាស់កសិដ្ឋានចិញ្ចឹមបង្ឃាំង និងចិញ្ចឹមចល័តចំនួន ០៦កន្លែង ស្មើនឹង ០៦ហ្វូង ដែលមានទាសរុបចំនួន ១២ ០០០ក្បាល អាចមានលទ្ធភាពផលិតស៊ុតបានចំនួន ៨ ៥០០គ្រាប់/ថ្ងៃ ដែលតម្លៃលក់បានបច្ចុប្បន្នចន្លោះពី ២៨០រៀល ទៅ ៣០០រៀល/គ្រាប់។ ក្រុមការងារក៏បានពន្យល់ដល់ម្ចាស់កសិដ្ឋានអំពីមូលហេតុនៃការធ្លាក់ចុះតម្លៃពងទាលើទីផ្សារនាពេលបច្ចុប្បន្ន ហើយម្ចាស់កសិដ្ឋានក៏បានយល់ស្របនឹងហេតុផលនៃការធ្លាក់ចុះនេះដែរ។ ទន្ទឹមនោះក៏មានការចែកជូនថ្នាំសម្លាប់មេរោគដល់ម្ចាស់កសិដ្ឋានចិញ្ចឹមទាទុកសម្រាប់ប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter