ចុះពិនិត្យមើលស្ថានភាពចលនាសត្វតាមច្រកព្រំដែន
ចេញ​ផ្សាយ ០៧ មករា ២០២១
81

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០

លោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយលោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលតាមបណ្តាស្រុកពាក់ព័ន្ធរួមមានស្រុកកោះអណ្តែត គិរីវង់ ទ្រាំង បុរីជលសារ ព្រៃកប្បាស អង្គរបូរី និងស្រុកត្រាំកក់ បានចុះពិនិត្យមើលស្ថានភាពចលនាសត្វតាមច្រកព្រំដែន ឃើញថាពុំមានការនាំចូលពងទា សត្វរស់ រឺផលិតផលមានដើមកំណើតពីសត្វនោះទេ។ បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យ មើលការចិញ្ចឹមទាហ្វូងរបស់ម្ចាស់កសិដ្ឋានចិញ្ចឹមបង្ឃាំង និងកសិករចិញ្ចឹមចល័តសរុបចំនួន ១៥កន្លែង ស្មើនឹង ១៥ហ្វូង ដែលមានទាសរុបចំនួន ៤៥ ០០០ក្បាល អាចមានលទ្ធភាពផលិតស៊ុតបានចំនួន ៣១ ៥០០គ្រាប់/ថ្ងៃ ដែលតម្លៃលក់បានបច្ចុប្បន្នចន្លោះពី ២៨០រៀល ទៅ ៣០០រៀល/គ្រាប់។ ក្រុមការងារក៏បានពន្យល់ដល់ម្ចាស់កសិដ្ឋានអំពីមូលហេតុនៃការធ្លាក់ចុះតម្លៃពងទាលើទីផ្សារនាពេលបច្ចុប្បន្ន ហើយម្ចាស់កសិដ្ឋានក៏បានយល់ស្របនឹងហេតុផលនៃការធ្លាក់ចុះនេះដែរ។ ទន្ទឹមនោះក៏មានការចែកជូនថ្នាំសម្លាប់មេរោគដល់ម្ចាស់កសិដ្ឋានចិញ្ចឹមទាទុកសម្រាប់ប្រើប្រាស់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter