ចុះឃាត់ចាប់រថយន្ត១ គ្រឿង ម៉ាកហុីយុនដាយ ពាក់ស្លាកលេខកំពង់ចាម 3A 4370 នៅចំនុចភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង
ចេញ​ផ្សាយ ០៧ មករា ២០២១
53

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០

ដោយមានការដឹកនាំសម្របសម្រួលពី  ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើតាកែវ រួមនិងអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ សហការជាមួយកម្លាំងស្នងការដ្ឋានគរបាលខេត្ត អធិការនគរបាលស្រុកងរាជអាវុធហត្ថស្រុក និងអជ្ញាធរស្រុកសំរោង បាន ឃាត់ចាប់រថយន្ត១ គ្រឿង ម៉ាកហុីយុនដាយ  ពាក់ស្លាកលេខកំពង់ចាម 3A 4370 នៅចំនុចភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ដោយបានដឹកជញ្ជូនឈើអារប្រភេទលេខ ២ ចំនួន១៤៧ សន្លឹក មាន ៨,៨២០ ម៉ែត្រគូប គ្មានលិខិត អនុញ្ញាត។ ករណីខាងលើនេះ មន្ត្រីមាន  សមត្ថកិច្ចបានចងក្រងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ រីឯវត្ថុតាងរថយន្ត និងឈើ    បានធ្វើកំណត់ហេតុផ្ញើរទុកផ្ទះលោក អុឹម ហេង   ជាម្ចាស់ឈើ ដែលមានអសយដ្ឋានដូចខាងលើ  ដើម្បីថែរក្សាជាបណ្តោះអាសន្ន។

ចំនួនអ្នកចូលទស្សនា
Flag Counter